រតនគិរីៈ នាព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី រួមនិងមន្ត្រីក្រោមឪវាទ ជាច្រើននាក់ បានអញ្ជើញចុះពិនិត្យទំនប់ធារាសាស្ត្រអូរភ្លង និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ស្ថិតនៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
លោកអភិបាលខេត្ត បានឲ្យដឹងថា ទំនប់ធារាសាស្ត្រនេះ បានបម្រើដល់ការស្រោចស្រពដាំណាំកសិកម្ម និងកសិឧស្សាហកម្មរបស់ប្រជាពលរដ្ឋនៅតំបន់នេះជាច្រើនហិចតា មិនត្រឹមតែប៉ុណ្ណោះបានក្លាយជាតំបន់ទេសចរណ៍កម្សាន្តសម្រាប់ប្រជាពលរដ្ឋក្រោយពីសម្រាកពីការងារ និងបំពេញសទ្ធានារដូវភ្ជុំនេះ បានមកលំហែកាយ និងបានបង្កើតការងារបន្កើនប្រាក់ចំនួនដល់ប្រជាជននៅក្នុងតំបន់តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារ និងការកម្សាន្តផ្សេងៗ ។
ទន្ទឹមនឹងនោះដែរ អភិបាលខេត្តស្នើដល់បងប្អូនប្រជាពលរដ្ឋដែលបានលក់ដូរនៅតំបន់នោះ ធ្វើយ៉ាងណាជួយសម្អាតអនាម័យ បរិស្ថានឲ្យបានស្អាត និងលក់ដូរឲ្យមានរបៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញភ្ញៀវមកកម្សាន្តបន្ថែមទៀត៕
មតិយោបល់