ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីជាម្តាយស្លាប់និងឪពុកកូន២នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវាញ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់និងរបួសធ្ងន់ចំនួនពីរនាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទិ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 2A-1384 បានធ្វើដំណើរពីវាលវែង ឆ្ពោះទៅខេត្តពោធិ៍សាត់ ក្នុងដំណើរស្របទិសគ្នាជាមួយម៉ូតូ លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ ស្លាប់ស្រ្តីជាម្តាយម្នាក់ភា្លមៗ និងរបួសឪពុកកូន២នាក់របួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងនាំយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចំណែកជនបង្កបញ្ជូនទៅករិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ រីឯសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់