ព្រះសីហនុៈ លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបការនាំចូលចំណី អាហារខុសច្បាប់ មកពីក្រៅប្រទេសមួយករណី ម្ចាស់ផ្ទះ ឈ្មោះហៅក្រៅ ហៅតាប្រហិតៗស្ថិតនៅសង្កាត់លេខ២ក្រុង /ខេត្តព្រះសីហនុ ដោយចាប់យកបានស្លាបមាន់ ជង្គង់ មាន់ចំនួន៣៣២គីឡូក្រាម កោះមាន់ចំនួន១២គីឡូក្រាមនិង សាច់ក្រកថៃចំនួន៤០គីឡូក្រាម។
លោក ស៊ុន សុផាត បានបញ្ជាក់ថា តាមនីតិវិធីនគរបាលនឹងបញ្ជូនចំណីអាហារ មានសារធាតុគីមីទាំងនេះប្រគល់ទៅឲ្យសាខាកាំកុងត្រូលធ្វើការដុតបំផ្លាញចោល៕
មតិយោបល់