ព័ត៌មានជាតិ

ព្រឹកនេះ នឹងមានការផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា សាលាដំបូងខេត្តក្រចេះ

ក្រចេះ: នាព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងទី១ លោក ទី សុវិនថាល់ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងក្រចេះ ឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងទី២ លោក កែវ សុជាតិ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ៕

មតិយោបល់