ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Nokia បានទិញ digital health របស់ក្រុមហ៊ុនបារាំង Withings ដើម្បីពង្រឹងផ្នែកបច្ចេកវិទ្យាទំនើបរបស់ខ្លួន

បារាំង: ក្រុមហ៊ុន Nokia បានប្រកាសឲ្យដឹងថា ខ្លួនគ្រោងទិញ digital health របស់ក្រុមហ៊ុន Withings ប្រទេសបាំង ដើម្បីពង្រឹងផ្នែកបច្ចេកវិទ្យាតាមដានសុខភាព ទំនើបរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។

បន្ទាប់ពីការទិញយកនេះ ក្រុមហ៊ុន Withings នឹងក្លាយជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខ និងអាជ្ញាប័ណ្ណអាជីវកម្មសម្រាប់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន Nokia ។

សម្រាប់ផលិតផលនៃក្រុមហ៊ុន Withings នឹងត្រូវបានដាក់បញ្ចូលទៅក្នុងអាជីវកម្ម digital health របស់ក្រុមហ៊ុន Nokia។ ជាមួយនឹងការទិញ digital health របស់ក្រុមហ៊ុន Withings ប្រទេសបាំង នឹងជួយឲ្យក្រុមហ៊ុន Nokia បង្កើនល្បឿន digital health របស់ខ្លួនកាន់តែលឿននៅក្នុងទីផ្សារ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងទៀត៕

photo_2016-04-27_11-15-21

មតិយោបល់