ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមគ ធ្វើការចាប់ឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចយកម៉ូតូ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទី យប់ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ៥៣ ផ្លូវលេខ ២៤៣ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ នៅ ប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ ច្រកធ្យូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មាន ស្រុកកំណើតភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតា កែវ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៣ (ជាម៉ូតូរបស់ជនរងគ្រោះ ) ,ឧបករណ៍សម្រាប់កត់ឆ្នោតខ្មែរ ចំនួន០១ ,កូនសោរលេខ១២ លេខ១៧ និងកន្រ្តៃយដងពណ៌ក្រហមលាយសចំនួន ០១ផងដែរ ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះនិងជាម្ចាស់ម៉ូតូ មានឈ្មោះ អៀង ហេង ភេទប្រុស អាយុ ៦៣ឆ្នាំ ស្នាក់ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ៥៣ ផ្លូវលេខ២៤៣ ក្រុមទី៩ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង ប្រហែល ៧យប់ ជនរងគ្រោះបានចតម៉ូតូ នៅក្នុងបរិវេនរបងផ្ទះ ដោយបានចាក់សោរទ្វាររបងត្រឹមត្រូវ ហើយបានចូលសម្រាន្តនៅក្នុងផ្ទះ លុះដល់វេលាម៉ោង កើតហេតុ ជនរងគ្រោះបាន ភ្ញាក់ពីដំណេក ស្រាប់តែឃើញទ្វាររបងចំហរ ហើយបាត់ម៉ូតូ ភ្លាមនោះជនរងគ្រោះបានតាមរកក៏ប្រទះ ឃើញជនសង្ស័យកំពុងដោះក្បាំងម៉ូតូនៅចំណុចផ្លូវលេខ២៣០ កែងផ្លូវម៉ៅសេទុង ទើបប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចុះទៅឃាត់ខ្លួនជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យជនរងគ្រោះវិញហើយ ៕
មតិយោបល់