ស៊ីរីៈ កងទ័ពស៊ីរីដែលគាំទ្រដោយកងកម្លាំងនិយម បានចូលរួមនៅក្នុងការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយ ពួកសកម្មប្រយុទ្ធ Jeish Al-Fatah នៅស្រុកភាគនិរតី និងតំបន់ជនបទភាគខាងជើងនៃទីក្រុងអាទ្បេប៉ូ ប្រទេសស៊ីរី ហើយប្រភពពីគណបក្សប្រឆាំង បាននិយាយថា យន្តហោះចម្បាំងស៊ីរីជាច្រើន បានបាញ់ទីតាំង មជ្ឈមណ្ឌលពួកសកម្មប្រយុទ្ធ នៅទូទាំងខេត្ត។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
កងទ័ពរដ្ឋាភិបាលស៊ីរី បានវាយបំបែកទីតាំងពួកសកម្មប្រយុទ្ធ Jeish Al-Fatah ក្នុងតំបន់ Housing Project 1070 នៅជិតច្រករបៀងភាគខាងត្បូងតំបន់ al-Ramouseh ដែលបានបណ្ដាលឲ្យក្រុម សកម្មប្រយុទ្ធស្លាប់ និងរបួសជាច្រើននាក់ តាមប្រភពបានបន្តទៀតថា កងកម្លាំងស៊ីរីអាចនឹងដណ្ដើមយក តំបន់ Project 1070 បន្ទាប់ពីវាត្រូវបានកាន់កាប់ដោយពួកសកម្មប្រយុទ្ធ នៅផ្នែកភាគខាងត្បូង និងភាគខាងកើតនៃទីក្រុងអាឡេប៉ូទាំងអស់។
មកទល់ពេលនេះ កងទ័ពស៊ីរី និងក្រុមអ្នកប្រយុទ្ធ Liwa al-Quds បានបន្តការវាយប្រហាររបស់ពួកគេ នៅលើទីតាំងពួក Jeish Al-Fatah នៅជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Handarat ផងដែរ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ដែលបណ្ដាលឲ្យពួកភេវរករស្លាប់ និងរងរបួសជាច្រើននាក់ នោះ កងកម្លាំងរដ្ឋាភិបាលស៊ីរី ថែមទាំងបានរឹបអូសយកត្រួតត្រាសង្កាត់ al-Farafareh ទាំងស្រុងទៀតផង៕
មតិយោបល់