ភ្នំពេញៈ ក្រោយបញ្ចប់ការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ កញ្ញាធី សុវណ្ណថា បានប្រាប់អ្នកសារព័ត៌មានថា តុលារមិនទាន់បានធ្វើការចោទប្រកាន់ណាមួយ ទៅលើលោក កឹម សុខា នៅឡើយទេ ពាក់ព័ន្ធក្នុងបណ្តឹងរបស់នាង។
កញ្ញាធី សុវណ្ណថា បានបញ្ជាក់ថា នាងខ្ញុំបានសុំឱ្យតុលាការអនុវត្តន៍ នឹងផ្តន្ទាទោស ដល់ លោកកឹម សុខា ទៅតាមច្បាប់ នឹងទាមទារសំណងជម្ងឺចិត្ត១លានដុល្លារ ពីលោក កឹម សុខា។ កញ្ញាបញ្ជាក់ថា ទឹកប្រាក់១លានដុល្លារនោះ នឹងយកទៅជួយដល់កុមារកំព្រារ។
កញ្ញា ថា ទឹកប្រាក់១លានដុល្លារនោះមិនច្រើនទេសម្រាប់លោក កឹម សុខា។ កញ្ញាបញ្ជាក់ទៀតថា ការប្តឹងលោកកឹម សុខា ទាមទារប្រាក់សំណង១លានដុល្លារនេះ គឺជាការព្រមានកុំឱ្យគាត់ចេះតែបរិហាកេរ្តិ៍ទៀត ព្រមទាំងអ្នកផ្សេងៗឯទៀតផងដែរ។
កញ្ញាបញ្ជាក់ទៀតថា ខ្សែអាត់សំឡេងបរិហារកេរ្តិ៍នាងគឺជាសម្លេងរបស់លោកកឹម សុខា នឹងកញ្ញា ស្រីមុំ ពិតប្រាកដ ដោយមានការពិនិត្យបញ្ជាក់ពីក្រសួងមហារផ្ទៃ នឹងមានការបញ្ជាក់ពីកញ្ញាស្រី មុំ ផងដែរក្រោយនាងបានសារភាព។
ពាក់ព័ន្ធទៅនឹងគម្រោងប្តឹងយុវជន៤រូបទៀតដែលបាននិយាយបរិហារកេរ្តិ៍ដល់រូបកញ្ញានោះ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា នាងមិនទាន់បានដាក់ពាក្យបណ្តឹងទេដល់យុវជនទាំងនោះ ដោយនាងទុកឱកាសឱ្យពួកគាត់កែប្រែ តែបើមិនកែទេនាងនឹងពិចារណាដាក់ពាក្យបណ្តឹង៕
មតិយោបល់