ឧត្តរមានជ័យៈ យោងតាមផេកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ បានវាយប្រហារមកលើស្រុកបន្ទាយអំពិល ធ្វើឲ្យរលំដើមឈើក្នុងតំបន់ការដ្ឋានសាងសង់ទំនប់អាងទឹក ទឹកជុំ សង្កត់លើជម្រកស្នាក់នៅរបស់កម្មករ បណ្តាលឲ្យបុរសដែលជាមេជាងសំណង់ម្នាក់ រងរបួសបាក់កជើង និងក្មេងប្រុសម្នាក់ទៀត រងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុហើយនោះ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ការវាយប្រហារដោយខ្យល់កន្ត្រាក់ខាងលើនេះ ក៏បានបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងហោច១១ខ្នង នៅក្នុងឃុំបេង រងការខូចខាតយ៉ាងដំណំផងដែរ៕
មតិយោបល់