បាត់ដំបងៈ កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួចមួយកើតឡើង នៅត្រង់ចំណុចក្រុមទី៤១ ភូមព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កដោយជនសង្ស័យឈ្មោះ រឿន វិត(រ៉ា) ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដណ បានប៉ុនប៉ងលួចទ្រព្យសម្បត្តិជនរងគ្រោះឈ្មោះរឿម វាសនា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅក្រុមទី៤១ ភូមិព្រែកមហាទេព ក្រុងបាត់ដំបង។
បញ្ជាក់ផងដែរថា ជនសង្ស័យទើបចេញពីពន្ធនាគារបានរយៈពេល៣ថ្ងៃ ហើយធ្លាប់ជាប់ពន្ធនាគារចំនួន៨ដងមកហើយ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕
មតិយោបល់