ពោធិ៍សាត់ៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីហិង្សាក្នុងរោងការមួយបានកើតឡើង រវាងភាគីខាងកូនក្រមុំ និងខាងកូនកំលោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការនាំខ្លួនភាគីទាំងសងខាងទៅធ្វើការដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែស្រវឹង តែមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរអ្វីនោះទេ។
ព័ត៌មានលម្អិតPost News នឹងលម្អិតបន្តទៀត៕
មតិយោបល់