កំពង់ធំៈ បច្ចុប្បន្ន ទន្ទឹមគ្នានឹងប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រកាសសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងនេសាទ គ្រប់លំដាប់ថ្នាក់ បង្កើនការពារ និងទប់ស្កាត់ ធនធានធម្មជាតិ មានព្រៃឈើ និងមច្ឆជាតិយ៉ាងក្ដី ក៏សង្កេតឃើញចរាចរនេះ នៅតែគ្មានប្រសិទ្ធនោះទេ សម្រាប់សមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់បល្ល័ង្គ សង្កាត់កំពង់ស្វាយ និងផ្នែកកំពង់ស្វាយ តាមរយៈ សមត្ថកិច្ច ជាអ្នកបើកដៃឲ្យបទល្មើសព្រៃឈើធ្វើចរាចរណ៍យ៉ាងរលូនឆ្លងកាត់ដែន សមត្ថកិច្ច និងមុខទីស្នាក់ការរបស់ខ្លួន។
ប្រជាពលរដ្ឋបន្តនិយាយថា ទាំងឈើប្រណិត ឈើគ្រឿង និងគ្រឿងសិប្បកម្មគ្មានច្បាប់អនុញ្ញាត ត្រូវបានធ្វើចរាចរ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ ក្នុងដែនសមត្ថកិច្ចខាងលើគ្រាន់ច្រើននិងតិចតែប៉ុណ្ណោះ ប៉ុន្តែកម្រឃើញ សមត្ថកិច្ចនេះបង្ក្រាបណាស់ ដោយមិនពីមូលហេតុអ្វីនោះទេ ដែលជាហេតុធ្វើសាធារណៈ មតិរិះគន់ថា វាជារឿងលុយ ដាក់សណ្ដំ នេះឯង នៅពេលខ្លះ ថ្នាក់នាយរងខណ្ឌរដ្ឋបាល បញ្ជាមិនធ្វើទៀតផង។
ដោយឡែកនៅព្រឹកមិញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរថយន្តហ៊ីយ៉ាន់ដាយធន់ធំ ១គ្រឿង ផ្ទុកឈើពេញមកខេត្តព្រះវិហារ ឆ្លងកាត់ភូមិសាស្ត្រខេត្ត មុខសង្កាត់និងផ្នែករដ្ឋបាលព្រៃឈើខាងលើ គឺមេព្រៃខាងលើ មិនខ្ចីរវល់ឡើយគ្រាន់ចេញមកឃាត់ហើយទទួលបានលេខទូរស័ព្ទ ពីរថយន្ត នោះហើយ ក៏ដោះលែង ឲ្យធ្វើចរាចរណ៍ទៅមុខទៀត បន្តិចក្រោយមកក៏មានស្ថាប័ន នៅលើកំណាត់ផ្លូវនោះឃើញភាពមិនប្រក្រតី ដូចនោះ ក៏ទូរស័ព្ទសុំអន្តរាគមន៍ពីលោកព្រះរាជអាជ្ញា ទើបមាន បញ្ជាពីលោកព្រះរាជអាជ្ញា ឲ្យឃាត់រថយន្តនោះ ហើយនាំចូលទៅទីស្នាក់ការផ្នែកកំពង់ ស្វាយនោះតែម្ដង។ លោកមេព្រៃដែលឃាត់រថយន្តដឹកឈើនេះហើយ បានមួយដង្ហើម ដោះលែងឲ្យទៅវិញបាត់ ។មេព្រៃជាអ្នកដោះលែង ត្រូវបានគេស្គាល់ថា ឈ្មោះ សុខ គឹមសួ ។
ប៉ុន្តែទោះជាយ៉ាងណាក្ដីលោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំ មិនបានអធិប្បាយណាមួយឲ្យអ្នកសារព័ត៌មានដឹងនោះទេ នៅម៉ោង២ និង៣០នាទីរសៀលថ្ងៃទី ២៨នេះ ដោយ ទូរស័ព្ទរបស់លោកហៅមិនចូល ៕





មតិយោបល់