ព័ត៌មានជាតិ

របៀប​លួងលោម​ចិត្ត​សង្សា​

​នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​ម្នាក់ៗ​តែងតែ​ជួបប្រទះ​នូវ​ទុក្ខលំបាក​គេច​មិន​ផុត​ឡើយ គ្រាន់តែ​ទុក្ខលំបាក​នោះ​ធ្ងន់ ឬ​ស្រាល​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​នោះ​ធ្លាក់​មក​លើ​មិត្ត​ប្រុស​របស់​អ្នក​វិញ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា​? វិធី​ល្អ​បំផុត​មានតែ​ព្យាយាម​លួងលោម និង​ស្វែងយល់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​គេ​ខូចចិត្ត ដើម្បី​ការដោះស្រាយ​ប៉ុណ្ណោះ​។ តែ​សំខាន់​គឺ​អាស្រ័យ​លើ​ខ្លួន​របស់​អ្នក​ថា​តើ​ចេះ​ពី​របៀប​មើលថែ និង​លួងលោម​គេ​ហើយ ឬ​នៅ​? ប្រសិនបើ​អ្នក​ទាន់​ប្រា​ដក​ក្នុង​ចិត្ត​សូម​មើល​ពី​វិធី​ថែរក្សា​ដូច​ខាងក្រោម​៖
boy-couple-cute-girl-love-favim-com-224317
១. កត់សម្គាល់​ពី​សកម្មភាព​របស់គាត់
​ជំ​ហ៊ាន​ដំបូង​អ្នក​ត្រូវ​ធ្វើ​ការកត់សម្គាល់​ពីស​កម្ម​ភាព​របស់​គាត់​ជាមុនសិន​។ តើ​គាត់​គ្រាន់តែ​មាន​អារម្មណ៍​ធុញទ្រាន់​មួយ​ឆា​វ​? តើ​គាត់​តែងតែ​មាន​សកម្មភាព​បែបេ​នះ ឬ​? ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើ​ការកត់សម្គាល់​ឲ្យបាន​ច្បាស់​។

២. រកឲ្យឃើញ​នូវ​មូលហេតុ
​តើ​បញ្ហា​នេះ​បណ្តោលមកពី​ទំនាក់ទំន​ង ឬក៏​យ៉ាងណា​? ដូចជា​បញ្ហា​គ្រួសារ ការ​មាន​គំនាប​មក​ពី​សាលា ឬ​មក​ពី​កន្លែងធ្វើការ​…​។ លុះត្រាតែ​អ្នក​រក​ឃើញ​នូវ​មូលហេតុ​ជាមុនសិន ទើប​អាច​រក​វិធី​ដោះស្រាយ​តាម​ក្រោយ​បាន​។

៣. ស្នាមញញឹម
​ពេលខ្លះ​គ្រាន់តែ​ជាការ​ញញឹម​រាក់ទាក់​ដើម្បី​ធ្វើឲ្យ​គាត់​មានអារម្មណ៍​រីករាយ​។ ប្រសិនបើ​គាត់​សួរ​សំនួរ​ថា ហេតុអ្វី​បានជា​អ្នក​សប្បាយចិត្ត​ម្ល៉ះ​? សូម​កុំ​អន់ចិត្ត​ឡើយ ព្រោះ​នេះ​គ្រាន់តែ​ជា​ន័យ​ចង់ឲ្យ​អ្នក​យកចិត្តទុកដាក់​ចំពោះ​គាត់​កាន់តែ​ច្រើន​តែប៉ុណ្ណោះ​។

៤. ទុក​ពេលវេលា​ឲ្យ​គាត់
​ពេលខ្លះ​គាត់​គ្រាន់តែ​ង​ចង់​ធ្វើ​កិច្ចការ​អ្វីមួយ​ផ្ទាល់ខ្លួន​នៅ​ខាងក្រៅ​ជាមួយ​អ្នក​។ ខណៈ​នោះ​អ្នក​ត្រូវតែទៅ ប៉ុន្តែ​អ្នក​ត្រូវតែ​ធ្វើឲ្យ​គាត់​ដឹង​ថា អ្នក​ទៅ​ទីនោះ​ដើម្បី​គាត់ ហើយ​និយាយ​លួងលោម​គាត់​ប្រសិន​ជា​អាច​។
៥. ចេះ​លើកទឹកចិត្ត
​អ្នក​ត្រូវ​លើកទឹកចិត្ត​គាត់​ឲ្យ​និយាយ​រឿងរ៉ាវ​ដែល​ធ្វើឲ្យ​ពិបាកចិត្ត​ចេញមក ប៉ុន្តែ​មិន​ត្រូវ​បង្ខំ​ឡើយ​។ ប្រសិនបើ​អ្នក​បង្ខំ​គាត់​និង​យល់ថា​នេះ​ជា​ការយកចិត្តទុកដាក់ ដែល​មាន​ភាព​រំខាន​ទៅ​វិញ​ទេ​។

៦. ឲ្យ​គាត់​បញ្ចេញ​នូវ​ទុក្ខសោក​ជាមួយ​អ្នក
​ដល់​ដំណាក់កាល​នេះ​ការនិយាយ​របស់គាត់​គឺ​មិនមែន​ជា​លេស ហើយក៏​មិន​ចង់​រំ​ឮ​ក​បញ្ហា​ដែល​កើតមាន​ឡើង​ជាមួយ​ន​ណា​ម្នាក់​ក្នុង​ពេល​អតីតកាល​មក​វិញ​ដែរ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ស្តាប់​ការនិយាយ​របស់គាត់​ទាំងអស់ កុំ​ប្រើ​ពាក្យសំដី​ជំទាស់​ជាមួយ​គាត់​នៅក្នុង​គ្រា​នេះ​។

៧. ឲ្យ​គាត់​យំ​ឲ្យអស់​ចិត្ត
​ស្វែងរក​កន្លែង​ឯកជន​ណាមួយ ហើយ​អ្នក​ត្រូវ​ស្ម័គ្រចិត្ត​អង្គុយ​ជាមួយ​គាត់ ដើម្បី​ឲ្យ​គាត់​យំ​បញ្ចេញ​នូវ​ទុក្ខ​កង្វល់​ទាំងអស់​។ រហូត​ដល់​គាត់​មាន​សភាព​ស្ងប់ស្ងាត់ ប្រសិន​បើ​ស្ថានភាព​អំណោយផល​ឲ្យ ឬ​ក៏​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និត​ស្នាល​ជាមួយគ្នា គាត់​នឹង​និយាយថា OK មានន័យ​ថា​គាត់​អាច​ធ្វើ​ចិត្តបាន​ហើយ ។
៨. បង្វែរ​មុខ​គាត់​មក​រក​អ្នក ឬ​កាន់​ដៃ​របស់​គាត់

គាត់​នឹង​មាន​អារម្មណ៍​ថា​ល្អប្រសើរ​ជាង​មុន​ប្រសិនជា​គាត់​ដឹង​ថា​អ្នក​មិន​មាន​អារម្មណ៍​ប្រកាន់​ជាមួយ​គាត់ ដូច្នេះ​អ្នក​កាន់តែ​ទទួលបាន​ភាពស្និទ្ធស្នាល​ជាមួយ​គាត់​។

៩. ក្រោយ​ពី​កិច្ចការ​បាន​ជោគជ័យ
​ប្រាប់​គាត់​ឲ្យដឹងថា​អ្នក​តែងតែមក​ទីនេះ​ដើម្បី​គាត់ ហើយ​យកចិត្តទុកដាក់​ចំពោះ​គាត់​រហូត​។ យក​ល្អ​សូម​ប្រាប់​ទៅ​គាត់​ត្រង់ៗ​ថា ហេតុផល​គ្រប់យ៉ាង​គឺ​ដោយសារតែ​អ្នក​ស្រឡាញ់​គាត់​៕

ប្រភព៖ ចុចទីនេះមើលទំព័រ​ដើម www.mungkulkar.com សហការ​ជាមួយនឹង​ដំណឹ​ង

មតិយោបល់