ព័ត៌មានជាតិ

ឆក់លុយ៥០០០ពាន់ដុល្លារពីជនបរទេស គេចខ្លួនមិនរួច

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបលុយពីជនបរទេសបានសម្រេច ហើយព្យាយាមជិះគេច ខណ:នោះសមត្ថកិច្ចដែលកំពុងល្បាតឃើញ ក៏ដេញតាមរហូតមកដល់ម្ដុំផ្សាររាត្រី ចាប់បានទាំងពីរនាក់តែម្ដ ហើយបាននាំមកសាកសួរនៅអធិការដ្ឋានខណ្ឌដូនពេញ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៩កែងនិងផ្លូវសុរាម្រឹត ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ វ៉ា សុខវ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៨C1 នៅសាលាចតុមុខបានជិះម៉ាកហុងដា សេរ១២៥ ស៊េរី២០១៦ ស្លាកលេខភ្នំពេញ 1FY– 0685 ឌុបឈ្មោះ ពុធ ស៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៨ A សាលាចតុមុខ ស្នាក់នៅផ្ទះលេខ ៥៤អឺ០ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះឈ្មោះ Phuoeng Monique ភេទស្រី ជាជនជាតិបារាំងបានសម្រេច តែរត់​មិនរួចក៏ត្រូវសមត្ថកិច្ចចាប់បាន។ បញ្ជាក់៖ ក្នុងកាបូបនោះមានលុយ៥០០០ពាន់ដុល្លារ និងទូរស័ព្ទ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាបូបលុយ រួចប្រគល់ឲ្យជនរងគ្រោះវិញ ដោយមិនមានការបាត់បង់អ្វីឡើយ៕

photo_2016-09-28_18-16-52

photo_2016-09-28_18-16-43

photo_2016-09-28_18-16-45

photo_2016-09-28_18-16-49

មតិយោបល់