សម្រាប់រាត្រីយប់មិញនេះដែរ ក្លិប បាល់ទាត់ បិសាចក្រហម បានទទួលភ្ញៀវ Olympiakos នៅពហុកីឡដ្ឋានរបស់ខ្លួន វេលាម៉ោង ២ និង ៤៥ នាទី ទៀបភ្លឺនៅកម្ពុជា ។ ក្លិបបិសាចក្រហម កាលពីជំនួបជើងទី ១ ជាមួយនឹង Olympiakos ចាញ់ក្លិបមួយនេះ ក្នុងលទ្ធផល ២-០ ដែលធ្វើឲ្យ David Moyes រងការរិះគន់យ៉ាងចាស់ដៃ ក្នុងក្របខណ្ឌ UEFA CHAMPIONS LEAGUE ។
ក្នុងជំនួបជើងទី ២ នៅលើទឹកដី Old Traford បិសាចក្រហម ធ្វើបានយ៉ាងល្អបំផុតពីសំណាក់ កីឡាករ Van Persie ដែលជួយឲ្យក្លិបនេះយកឈ្នះ ក្លិប Olympiakos ដោយលទ្ធផល ៣-០ ។ គ្រាប់បាល់របស់ Van Pesie ស្វែងរកបាននៅនាទី ២៥ ដោយការប៉េណ័លទី នាទី ៤៥ + ១ ដោយស៊ុតពែនជើងឆ្វេងយ៉ាងស្អាត ខណៈ Rooney បោះបាល់ឲ្យក៏ស្អាតដែរនោះ ។ នៅនាទី ៥២ ក្នុងតង់ទី ២ Van Persie ក៏នៅតែអាចស្វែងរកគ្រាប់បាល់ជូនក្លិបខ្លួន ជាបន្ត ដោយការស៊ុតហ្វ្រីហ្គិតចំងាយប្រហែល ២០ ម៉ែត្រ ដោយធ្វើឲ្យអ្នកចាំទី Olympiakos ឈរមើលឡេឡឺមិនដឹងខ្យល់បាល់។
ហេតុដូចនេះ ក្លិប Olympiakos បូកសរុបជើងទី ១ និងជើងទី ២ ជាមួយនឹងបិសាចក្រហម ២-៣ ហើយនឹងត្រូវចាកចេញពីក្របខណ្ឌ ខាងលើតែម្តង។
បើទោះបីជាឈ្នះ លើទឹកដីរបស់ខ្លួនមែនពិត ក៏ប៉ុន្តែ ដានខ្មៅ ដែលស្ថិតនៅលើទឹកដីរបស់ខ្លួន កាលពីសប្តាហ៍ កន្លងទៅ ជាមួយនឹងហង្សក្រហម នៅមិនទាន់លុបច្រាស់នោះទេ សម្រាប់ David Moyes ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់