ស្ទឹងត្រែងៈ រថយន្តសាំយ៉ុងពណ៌សរ ដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងក្រុមការងារចុះស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ របស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឃាត់និងចាប់បាន។
ករណីនេះបានធ្វើឡើងកាលពីយប់ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៦ត្រង់ចំណុចផ្លូវបំបែកអូរពងមាន់ ស្ថិតក្នងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់និងចាប់រថយន្តដឹងឈើខាងលើរួចមក សមត្ថកិច្ចបានរកឃើញឈើប្រណីតប្រភេទធ្នង់ចំនួន៩៨ដុំ ស្មើនិង១,៥៤០ម៉ែត្រគូប។
បច្ចុប្បន្ន រថយន្តដឹកឈើរួមទាំងឈើប្រណីតទាំងអស់នោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕




មតិយោបល់