មណ្ឌលគិរី: មានករណីលួចគាស់ផ្ទះមួយនៅព្រឹកថ្ងៃទី២៧ វេលាម៉ោង១០ និង៣០នាទីព្រឹក ដែលជនល្មើសស្ទេីរតែមិនគួរឲ្យជឿដែលកណ្ដាលថ្ងៃចែស វានៅមិនខ្លាចដោយាសារតែរដូវបុណភ្ជុំផង ជាឱកាសល្អជនល្មេីសឃេីញមិនមានម្ចាស់ផ្ទះនៅ ក៏សាកមួយម្តងក្រែងមានសំណាង តែ អកុសលអី ម្ចាស់មកទាន់បាន រាយការណ៍ជូនផ្ទាល់ទៅកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យជួយអន្តរាគមន៍ភ្លាមឲ្យជួយឃាត់។
បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីលោក ប្រធានមន្ទីរសង្គមកិច្ចខេត្តជាម្ចាស់ផ្ទះផ្ទាល់ ក្រោយសាកសួរជនល្មេីសបានសារភាពថា ខ្លួនពុំធ្លាប់ជាប់ពាក់ព័ន្ធរឿងបទល្មេីសធំដំពីមុនអីនោះទេ ដោយសារតែការខ្វះខាតលុយពេលបុណ្យទានទៅលេងផ្ទះទេីប ខ្លួនហានដាច់ចិត្តដល់ លួចគាស់ផ្ទះគេចឹង។
ក្រោយការសារភាពនៅរសៀលថ្ងៃនេះ ជនលេ្មីសត្រូវបានកងកំលាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដេីម្បីធ្វេីការដោះស្រាយតាមផ្លូវច្បាប់នៅព្រឹកស្អែកនេះ៕




មតិយោបល់