ព័ត៌មានជាតិ

ACU កំពុងរៀបចំ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ខែមករា ២០១៧

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានឲ្យដឹងថា ខ្លួនកំពុងរៀបចំការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ខែមករា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ACU។

នៅក្នុងកិច្ចប្រជុំលើកទី១៥ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព បានឲ្យដឹងថា ក្រៅតែពីកំពុងរៀបចំការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ខែមករា ឆ្នាំ២០១៧ហើយ ACU ក៏ទទួលបានពាក្យបណ្តឹងក្នុងខែចំនួន ៤៥ពាក្យបណ្តឹង ក្នុងនោះមាន ២០ពាក្យ មិនបញ្ចេញឈ្មោះ ស្មើនឹង ៤៤ភាគរយ។

ពាក្យប្តឹង មិនស្ថិតក្នុងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៣០ពាក្យ និង ១៦ពាក្យបណ្តឹង ត្រូវបានបញ្ជូនទៅសាមីស្ថាប័ន ឬសាមីខ្លួនដែលរងការចោទប្រកាន់ធ្វើការបំភ្លឺ៕

14457556_1100526503369563_5507931382719392453_n14462876_1100526816702865_1985105632551759624_n14463273_1100526673369546_1447640929542336534_n14469557_1100526836702863_8643060336032029483_n14470461_1100526510036229_2301036160704796896_n14479726_1100526750036205_3859200413369861446_n14484966_1100526606702886_3286560183114032601_n14494751_1100526676702879_7779902239095459639_n14522830_1100526490036231_5660143125913489320_n

មតិយោបល់