ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកណ្តាល អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត បើកបរប្រកបដោយការអធ្យាស្រ័យគ្នាខ្ពស់

កណ្តាល: ដើម្បីសុវត្ថិភាព សណ្តាប់ធ្នាប់ សេចក្តីសុខជូនដល់បងប្អូនប្រជាជនយើងទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើងនេះ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងនោះ ដោយមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំរបស់ស្នងការខេត្តកណ្តាល លោក អ៊ាវ ចម្រើន កម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត មានស្រុក និងក្រុង បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ដើម្បីសុវត្ថិភាព សេចក្តីសុខក្សេមក្សាន្តជូនដល់បងប្អូនគ្រប់ៗរូបផងដែរ។

លោកស្នងការ ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ដោយក្នុងនោះ គឺមិនត្រូវបើកបរលើសល្បឿនកំណត់ មិនពិសាគ្រឿងស្រវឹង ហើយបើកបរ គោរពផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព បើកបរម៉ូតូត្រូវដាក់កញ្ចក់ និងពាក់មួកសុវត្ថិភាព ចំពោះរថយន្តបើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព មិនត្រូវបើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ត្រូវមានសីលធម៌ និងសុជីវធម៌ក្នុងការបើកបរ។ ជាមួយគ្នានេះដែរ ការរឹតបន្តឹងច្បាប់មិនអាចទទួលបានជោគជ័យ១០០%ទេ បើគ្មានការចូលរួមសហការពីបងប្អូនទាំងអស់គ្នា។

យន្តការពារគ្រោះថ្នាក់ចរាចរណ៍ គឺប្រយ័ត្ន កុំប្រមាថ នោះយើងនឹងបានសុខហើយ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសុវត្ថិភាព សេចក្តីសុខ និងសុភមង្គលគ្រប់ៗរូបកុំបីអាក់ខានឡើយ៕

kdl-police_28-09-16-1

kdl-police_28-09-16-2

kdl-police_28-09-16-3

kdl-police_28-09-16-4

kdl-police_28-09-16-5

kdl-police_28-09-16-6

kdl-police_28-09-16-7

kdl-police_28-09-16-8

kdl-police_28-09-16-9

kdl-police_28-09-16-10

kdl-police_28-09-16-11

kdl-police_28-09-16-12

kdl-police_28-09-16-13

kdl-police_28-09-16-14

kdl-police_28-09-16-15

kdl-police_28-09-16-16

kdl-police_28-09-16-17

kdl-police_28-09-16-18

kdl-police_28-09-16-19

មតិយោបល់