សៀមរាបៈ សមត្ថកិច្ចបានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ឆបោក ជួលរថយន្តយកទៅលក់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ អៀម ចិន្នា ភេទស្រី អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពប្រើល្បិច មកជួលរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប២A-៨៥៥៩ ស៊េរី២០០៤ តម្លៃជួល៦០០ដុល្លារក្នុងមួយខែ ហើយបានបង់ថ្លៃជួលមុន។
ក្រោយពេលជួលរថយន្តជនសង្ស័យបើករថយន្តនោះទៅលក់បានតម្លៃចំនួន១៣៥០០ដុល្លារ ហើយបានលុយទៅលេងល្បែងនៅកាស៊ីណូក្រុងប៉ោយប៉ែត រហូតដល់អស់ប្រាក់លក់រថយន្ត។ រហូតដល់ថ្លៃទី០៤ ខែមីនាឆ្នាំ២០១៨ ទើបម្ចាស់រថយន្ត បានធ្វើដំណើទៅតាមផ្លូវ៦០ម៉ែត្រឃើញរថយន្តខ្លួនដាក់តាំងលក់ ខ្លួនបានមកប្តឹងរាយការណ៍ដល់សមត្ថកិច្ចតែម្តង៕
មតិយោបល់