ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាទៅផ្ទះ៣នាក់បងប្អូន ត្រូវរថយន្តក្រុងកិនបែកក្បាលស្លាប់

កណ្តាល: ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវរថយន្តក្រុង៤៥កៅអី កិនបែកក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យអាណោចអាធ័ម ខណ:ជិះឌុបគ្នាជាមួយបងស្រីទៅស្រុកកំណើត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៤៖២៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង ឲ្យដឹងថា ជនរងគ្រោះមាន៣បីនាក់ ទី១ឈ្មោះ ថុល គីមឡុង ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ រួមដំណើរដោយឈ្មោះ ថុល ឡេងឡាយ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ ថេង ថាវរិទ្ធ ភេទប្រុស អាយុ៨ឆ្នាំ។ អ្នកទាំង៣ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក ហ្វីណូ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4288 ធ្វើដំណើរឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានប៉ះដៃចង្កូតម៉ូតូនឹងជញ្ជាំងរថយន្តក្រុងប្រភេទ៤៥កៅអី ម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ-ក្រហម និងស ពាក់ស្លាកលេខ ភ្នំពេញ 3A-5659 បណ្ដាលឲ្យម៉ូតូដួលខ្ទាតឈ្មោះ ថុល ឡេងឡាយ ចូលក្រោមរថយន្តធ្វើឲ្យរថយន្តកិនចំក្បាលស្លាប់ភ្លាមៗតែម្ដង ចំណែកឈ្មោះ ថុល គីមឡេង និងឈ្មោះ ថេង ថាវរិទ្ធ រងរបួសស្រាល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេចមកទិសខាងត្បូង ដល់ចំណុចផ្សារស្អាងខាងជើង ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ក៏ត្រូវបានកម្លាំងផ្នែកចរាចរណ៍ និងប៉ុស្តិ៍ព្រែកគយ ស្ទាក់ឃាត់បានរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសា្អង។ ដោយឡែក អ្នកបើកបរឈ្មោះ គឹម វ៉ាន់នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានរត់គេចខ្លួនបាត់។

បច្ចុ្ចប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្វែងរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

kdl_acci_28-09-16-1

kdl_acci_28-09-16-2

kdl_acci_28-09-16-3

kdl_acci_28-09-16-4

kdl_acci_28-09-16-5

kdl_acci_28-09-16-6

kdl_acci_28-09-16-7

kdl_acci_28-09-16-8

មតិយោបល់