ព័ត៌មានជាតិ

ជិះម៉ូតូលឿនជ្រុល ទៅបុករ៉ឺម៉ក រងរបួសសន្លប់ស្ដូកនៅនឹងកន្លែង

ភ្នំពេញ :465498789 65854654654 គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យ បុរសម្នាក់ រងរបួសធ្ងន់ សន្លប់ស្ដូក ដោយសារ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បើកលឿនជ្រុល ទៅបុករ៉ឺម៉ក អូស ធុងទឹកអំពៅ ពីក្រោយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤៥ នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះ មានឈ្មោះ ដែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-3257 ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុង ល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ គេចមិនទាន់ ក៏ជ្រុលទៅបុក កន្ទុយរ៉ឺម៉ក ម៉ូតូអូសធុងទឹកអំពៅ ពីក្រោយ បណ្តាលឲ្យដួលសន្លប់ របួសម្នាក់ឯង ចំណែករ៉ឺម៉ក ម៉ូតូអូសធុងទឹកអំពៅ ក៏បន្តដំណើរទៅមុខបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ ដោយសារ រងគ្រោះ នៅសល់តែម្នាក់ឯង ភាគីម្ខាងទៀតទៅបាត់ សមត្ថកិច្ច ប្រគល់ម៉ូតូ ឲ្យទៅក្រុមគ្រួសារទទួល យកទៅជួសជុលដោយ ខ្លួនឯង ៕

មតិយោបល់