ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំនឹងបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ បានឲ្យដឹងថា លោកនឹងបញ្ចប់ ការសមយុទ្ធយោធារួមគ្នាជាមួយអាមេរិច ក្នុងពេលឆាប់ៗ ក្រោយទំនាក់ទំនងសម្ព័ន្ធមិត្តប្រទេសទាំងពីរ ផ្លាស់ប្តូរទៅជាចម្រូងចម្រាស តាំងពីពេលដែលលោក Duterte បានជេរប្រធានាធិបតីអាមេរិកលោក អូបាម៉ាថា កូនរបស់ស្រីសំផឹង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងទៅកាន់ហ្វូងមនុស្សជាច្រើន នៅសណ្ឋាគារក្រុងហាណូយ ជាកន្លែងដែលលោក Duterte បានធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ មេដឹកនាំនិយាយគ្មានក្រែងចិត្តគេខឹងរូបនេះ បានឲ្យដឹងថា លោកនឹងបញ្ចប់ការធ្វើសមយុទ្ធយោធានៅចុងខែក្រោយនេះ។

ដោយលោកបានបញ្ជាក់ថា «ខ្ញុំសូមជូនដំណឹងឥទ្បូវនេះថា នេះជាសមយុទ្ធយោធារួមគ្នាចុងក្រោយហើយ រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា ចាប់តាំងពីលោក Duterte ទ្បើងកាន់ដំណែងជាប្រធានាធិបតីហ្វីលីពីនមនុស្សជាង ៣.៧០០ នាក់ហើយ ត្រូវបានសម្លាប់ដោយសារបទឧក្រិដ្ឋកម្មជួញដូរ និងប្រើប្រាស់គ្រឿងញៀន៕

dueter-phillipine

មតិយោបល់