ព័ត៌មានជាតិ

មន្ត្រីអគ្គិសនីកម្ពុជា ព្យាយាមរហូតឈ្នះ៥ម៉ឺនដុល្លារ

ភ្នំពេញៈ ព្យាយាមគង់បានសម្រេច! មន្ត្រីធ្វើការនៅអគ្គិសនីកម្ពុជា បានព្យាយាមផ្ញើសារផ្សងសំណាងរហូតបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក។ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ក្រុមហ៊ុន សែលកាត បានអញ្ជើញមន្ត្រីរូបនេះ មកទទួលប្រាក់រង្វាន់របស់ខ្លួន នៅការិយាល័យកណ្ដាលសែលកាត។

ស្ត្រីឈ្មោះ អ៊ុយ ប៉ូលីន អាយុ៥៣ឆ្នាំ ប្រាប់ថា ខ្លួនបានឈ្នះទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ របស់សែលកាត។ លោកស្រីបញ្ជាក់ថា នៅថ្ងៃដែលឈ្នះរង្វាន់នោះ លោកស្រីបានព្យាយាមផ្ញើសារ 10K ទៅកាន់លេខ ៨៨៨៨ ជាច្រើនសារ។ លោកស្រីបន្ថែមថា ដោយសារការជឿជាក់ ខ្លួនតែងតែព្យាយាមផ្ញើសារផ្សងសំណាងស្ទើរជារៀងរាល់ថ្ងៃ អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលរាល់ការផ្ញើសារតិច ឬច្រើន គឺអាស្រ័យលើចំនួយលុយនៅក្នុងទូរស័ព្ទ។

លោកស្រី ដែលអះអាងថា ខ្លួនធ្វើការនៅអគ្គិសនីកម្ពុជា ក្នុងរាជធានីភ្នំពេញ ក៏រំពឹងថា នឹងយកទឹកប្រាក់រង្វាន់៥ម៉ឺនដុល្លារនេះ ទៅផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបន្ថែមលើការសិក្សារបស់កូនៗផងដែរ។

កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_28-09-16_001cellcard_10k_28-09-16_002cellcard_10k_28-09-16_003cellcard_10k_28-09-16_004cellcard_10k_28-09-16_005cellcard_10k_28-09-16_006cellcard_10k_28-09-16_007

មតិយោបល់