ព័ត៌មានជាតិ

ស្លាប់៣របួសធ្ងន់ម្នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ: ស្លាប់៣របួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូនិងម៉ូតូបើកបុកគ្នាពេញទំហឹង នៅថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង៧និង៤០នាទីយប់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅ ភូមិភ្នំធំថ្មីឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូធុន ឌ្រីម សេ១២៥ស៊េរី២០១១ពណ៌ខ្មៅមានស្លាកលេខ ប៉ៃលិន 1A-6821ជាម៉ូតូបង្កហេតុបើកបរពីជើងទៅត្បូងមានគ្នា៣នាក់បានវ៉ាជែងរថយន្ត មួយគ្រឿងយ៉ាងលឿនបានទៅបុកម៉ូតូមួយគ្រឿងធុន ហ៊្សូមម័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ជិះច្រាស់ទិសគ្នា ពេញទំហឹងបណ្តាលស្លាប់បីនាក់និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានបណ្តាលឲ្យបុរសបីនាក់ស្លាប់ ដែលអ្នកបើកម៉ូតូបង្កឈ្មោះ លី សីឡី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំ រហាត់ទឹក ស្រុកមង្គលបូរី បន្ទាយមានជ័យ (ស្លាប់និងកន្លែងកើតហេតុ)បានឌុបអ្នកមិត្តភក្កិ២នាក់ ១ឈ្មោះ ទីវ ជា ភេទប្រុស អាយុ ២០ឆ្នាំហេតុរងរបួសធ្ងន់ត្រង់ក្បាលត្រូវបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យកម្ពុជាជប៉ុនស្រុកមង្គលបូរីនិង២ឈ្មោះធីភេទប្រុសអ្នកទាំងពីររស់នៅ ខេត្តប៉ៃលិន ចំនែកឯជនរងជនរងគ្រោះ ជិះ ហ៊្សូមម័រពណ៌ខ្មៅ ឈ្មោះ សល់ សិលា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំ តាម៉ឺន ស្រុក ថ្មគោល ខេត្តបាត់ដំបង បានស្លាប់និងកន្លែងកើតហេតុ។

ក្រោយពេលកើតត្រូវកម្លាំងនគរបាលជំនាញធ្វើការវាស់វែង យកម៉ូតូដែលខូចខាតយ៉ាងធ្ងន់ធ្ងរទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាន​ស្រុកមង្គលបូរី​ដើម្បីធ្វើ​ការ​ដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះ.ចរាចរ

គ្រោះ.ចរាចរ

គ្រោះ.ចរាចរ

គ្រោះ.ចរាចរ

មតិយោបល់