ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះកាត់ស្លាកយីហោអនាធិបតេយ្យនៅក្នុងមូលដ្ឋាន

ភ្នំពេញៈ អនុវត្តន៍តាមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក សេង គន្ធ លោកស្រី ទេព កញ្ចនា និងលោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូល បានដឹកនាំក្រុមការងារមាននាយករងរដ្ឋបាល មន្ត្រី និងកំលាំងសន្តិសុខសាលាខណ្ឌកំបូល ចុះអនុវត្តន៍សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល និងសង្កាត់កន្ទោក ចាប់ពីមុខបុរីសែនមនោរម្យ រហូតដល់ ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជាលទ្ធផល រយៈពេល ០៣ថ្ងៃ បានរុះរើស្លាកដែលដាក់តាំងធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាព របៀបរៀបរយសាធារណៈ ចំនួន ៣៥ ផ្ទាំង ។

តាមផែនការដឹកនាំរបស់លោកអភិបាលខណ្ឌ ក្រុមការងារនឹងបន្តចុះកាត់ស្លាកអនាធិបតេយ្យទាំងនោះជាបន្តបន្ទាប់រហូតដល់បញ្ចប់ការងារទាំងស្រុង ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងមូលដ្ឋានខណ្ឌកំបូល កាន់តែប្រសើរឡើងថែមទៀត ៕

 

មតិយោបល់