ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ូ ស៊ីរិកា និង ពេជ្រ ថាណា ចេញបទទាក់ទងភ្ជុំបិណ្ឌ ជាលើកដំបូង​

ភ្នំពេញៈ បទ «នំអន្សមខ្មែរ» គឺជាបទទាក់ទងភ្ជុំបិណ្ឌ​ដំបូង​របស់​តារាចម្រៀង​ ស៊ូ ស៊ីរិកា និងពេជ្រ ថាណា ដែលចេញ​នៅផលិតកម្មថោន ហើយក៏ជាបទដំបូង របស់កវី​និពន្ធ ជួន សុជា ដែលបានបង្ហាញស្នាដៃ​បទនិពន្ធថ្មីនៅផលិតកម្មមួយនេះ​។​

បទ «នំអន្សមខ្មែរ» ជាបទមួយដ៏មានអត្ថន័យ​ បង្ហាញពីនំ ជា​អត្តសញ្ញាណខ្មែរ ដែលមានប្រវត្តិយូរលង់ ដែលត្រូវបានកវីនិពន្ធវ័យក្មេង លើកយកមកធ្វើជាចម្រៀង ដើម្បីបញ្ជាក់ទៅកាន់សកលលោកថា នេះជា​របស់ខ្មែរ ។​

ទាក់ទងនឹ​ងបទថ្មីរបស់​ ស៊ូ ស៊ីរិកា និង ពេជ្រ ថាណា និងជា​បទដំបូងសម្រាប់អ្នកទាំងពីរក្នុង​​ឱកាស​បុណ្យភ្ជុំនេះ លោក ជួន សុជា ដែលជាកវិនិពន្ធវ័យក្មេង ដែលទើបចូលជ្រកក្នុងផលិតកម្ម ទីក្រុងភាពយន្ត រយៈពេល ២ខែ​ បានប្រាប់ ឲ្យដឹងថា ការសរសេរបទ «នំអន្សមខ្មែរ» នេះដោយយល់ឃើញថា ជាទម្លាប់របស់ខ្មែរ នាខែ​បុណ្យភ្ជុំ គឺតែងតែវិច នំន្សម ដើម្បីយកទៅវត្ត ធ្វើហូបលក្ខណៈគ្រួសារ ដែលជា​ទំនៀមទំលាប់តាំងពីបុរាណកាលមក​។​

កវីនិពន្ធមកពីខេត្តតាកែវ ថា «ខ្ញុំព្យាយាមសរសេរបទនេះ ក៏ព្រោះតែ​យល់ឃើញថា នំអន្សម​ជា​អត្តសញ្ញាណខ្មែរ គួរលើកតំកើង ដើម្បីឲ្យកូនខ្មែរ កុំភ្លេចនំអន្សម ដែលជា​នំដូនតារបស់យើងបន្សល់ទុកឲ្យ ចឹងគួរ​រំឭក​អ្វីៗ ដែលពួកគាត់ទុកឲ្យ​» ។​

បញ្ជាក់ផងដែរថា បទ «នំអន្សមខ្មែរ» ជា​បទស្នាដៃនិពន្ធថ្មី និង សរសេរទំនុកបទនេះដោយ កវីនិពន្ធ ជួន សុជា ៕​
sirika
ស្តាប់បទ នំអន្សមខ្មែរ ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=WgE9XknaDSA

មតិយោបល់