រតនគិរីៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះឈ្មោះ ផ្យម ម៉ិល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយពេលពិនិត្យសាកសព រួចការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាឆក់ខ្លួនឯងពិតប្រាកដមែន។
ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់