ពោធិ៍សាត់ៈ បុរសម្នាក់ដោយសារតែប្រពន្ធសុំលុយទៅលេងស្រុកពេលបុណ្យភ្ជុំ ក៏កើតក្តីខឹងមួរម៉ៅ រួចទៅចងក និងក្រម៉ា នៅដើមស្នាយខាងជើងផ្ទះចម្ងាយ ១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ដូចបំណង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រៃអ្នកតាទូកសែ ស្ថិតនៅភូមិកំពង់ឡ ឃុំ កំពង់ឡ ស្រុក ក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហៀម ចន្ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ញឹក សារុំ។
សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ជនរងគ្រោះចិត្តនៅចុងច្រមុះឈ្មោះ ហៀម ចន្ធី បានឈ្លោះជាមួយប្រពន្ធ ហើយប្រពន្ធបានសុំលុយប្តីទៅលេងស្រុក នៅខេត្តបាត់ដំបងមុន។ ក្រោយសុំប្តីមិនបាន ប្រពន្ធក៏រអ៊ូរទាំច្រើន ទើបធ្វើឲ្យប្តីខឹងក៏បានដើរចេញពីផ្ទះបាត់។
លុះដល់វេលាម៉ោង ២រសៀល ក៏មានការភ្ញាក់ផ្អើលថា ជនរងគ្រោះបានចងក ស្លាប់បាត់ទៅហើយ ដោយចងក នៅលើដើមស្នាយចម្ងាយ ១០០ម៉ែត្រពីខាងជើងផ្ទះ៕
មតិយោបល់