ព័ត៌មានជាតិ

ឡានបុកឡាននៅបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់២នាក់, របួស១៣នាក់

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តបុកជាមួយរថយន្ត បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥៧ ត្រង់ចំណុចម៉ក់ហីន ក្នុងភូមិអូរអំពិល ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានអ្នកស្លាប់ភ្លាមៗ២នាក់ នៅកន្លែងកើតហេតុ និង១៣នាក់ទៀតរបួស។

ក្រោយពីកើតហេតុ អ្នករបួសទាំង១៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ចំណែកសពទាំង២នាក់ ត្រូវបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-01_18-51-05photo_2016-10-01_18-51-07photo_2016-10-01_18-51-09photo_2016-10-01_18-51-11photo_2016-10-01_18-51-13photo_2016-10-01_18-51-15

មតិយោបល់