ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីដកកាំភ្លើងគំរាមបាញ់

កំពង់ឆ្នាំង: រដូវបិណ្ឌភ្ជុំជួបជុំគ្នាផឹកស៊ី គ្រាន់តែទាស់ពាក្យសម្ដីបន្តិចបន្តូចសោះ ទាហានម្នាក់អាងមានកាំភ្លើងដកគំរាមបម្រុងបាញ់គូទំនាស់ ប៉ុន្តែត្រូវអ្នកផឹកស៊ីជាមួយគ្នាឃាត់ ហើយរាយការណ៍ដល់សមត្ថកិច្ចចុះមកឃាត់ខ្លួន ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥ នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនបង្កឈ្មោះ យុនសន្បា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ( ទាហាន ឆ័ត្រយោង ៩១១ ) រស់នៅភូមិ-ឃុំ កើតហេតុ បានប្រើប្រាស់អាវុធ P-ACOT លេខ ២៤៣៧៥ បាញ់គំរាមទៅលើ ឈ្មោះ ណុប គង្គា ភេទប្រុស អាយុ២២ឆ្នាំ ខណ:ដែលឈ្មោះ សោ សំអាត ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវបងថ្លៃ) បានហៅ ឈ្មោះ ណុប គង្គា ឡើងទៅលើផ្ទះគាត់ហូបស្រាជុំគ្នា ប៉ុន្តែករណីមិនបណ្តាលឲ្យរងរបួសទេ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្តុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

photo_2016-10-01_18-28-07

មតិយោបល់