ព័ត៌មានជាតិ

បើកបរមិនគោរពច្បាប់! មួយគ្រួសារស្លាប់ម្តាយឪពុកនិងកូនរងរបួសធ្ងន់…

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវខេត្តលេខ១១-១០ ភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។

រថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខឃ្លាំងWASHINGTON.AVJ.3214 បើកដោយឈ្មោះ ធេល ធា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ បើកបរពីជើងទៅត្បូង បានបំពានគន្លងទៅបុកម៉ូតូរុញ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1G8341 បើកដោយឈ្មោះ យាន ជន ភេទប្រុស អាយុ៥៥ឆ្នាំ(ស្លាប់) បើកបរពីត្បូងទៅជើងរួមដំណើរ២នាក់ ឈ្មោះ ឌឹន ភន ភេទស្រី អាយុ៥៣ឆ្នាំ(ស្លាប់) និងឈ្មោះជន ផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ស្នាក់នៅភូមិឃុំជាមួយគ្នា (ត្រូវជាកូន)។
មូលហេតុ រថយន្តបំពានគន្លងទៅបុកម៉ូតូ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុក
នៅប៉ុស្តិ៍ស្វាយអន្ទរ៕

មតិយោបល់