ព័ត៌មានជាតិ

បើកម៉ូតូស្រវឹងបុកឡាន ស្លាប់ភ្លាមៗម្នាក់ និងរបួស ០២នាក់នៅព្រះវិហារ

ព្រះវិហារ: កាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង បានបុកជាមួយឡាន ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួស ០២នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចអូររំចេក ផ្លូវចូលរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ជនរងគ្រោះ ឈ្មោះ ហៀង បូរា៉ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាអ្នកបើកម៉ូតូ មុខរបរកសិករ មានស្រុកកំណើត នៅភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ(របួសធ្ងន់)។

ចំណែកអ្នករួមដំណើរចំនួន០២នាក់ទៀត ទី០១ឈ្មោះ ឈ្មោះជ្រិន ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ(របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅខេត្តសៀមរាប)។ ទី២ ឈ្មោះសោ ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ដោយឡែកអ្នកបើកបររថយន្តឈ្មោះសុខ រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅភូមិឡឥដ្ឋ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្នរស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (គ្មានរបួស) បើករថយន្តម៉ាក Corola ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខកំពង់ឆ្នាំង 2A.0195 ពណ៌សំបកឪឡឹក និងអ្នករួមដំណើរចំនួន០៦នាក់គ្មានរបួស។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារតែអ្នកបើកបរម៉ូតូបើកក្នុងសភាពស្រវឹង និងបើកបរលឿនស្ថានភាពផ្លូវកោងចុះទួល។ វត្ថុតាងទាំងពីរ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់៕

photo_2016-10-01_18-51-17

photo_2016-10-01_18-57-00

photo_2016-10-01_18-57-03

photo_2016-10-01_18-57-06

photo_2016-10-01_18-57-09

photo_2016-10-01_18-57-12

មតិយោបល់