កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបានកើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៣០នាទីល្ងាច ចំណុចផ្លូវលេខ២១ ភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណ បានបើកពីជើងមកត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានប៉ះជាមួយនិងម៉ូតូម៉ាកឌួក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DE-2222 បើកបរដោយឈ្មោះគង់ ចាន់វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលបើកបញ្ច្រាស់ទិសគ្នាពីត្បូងមកជើង បណ្ដាលឲ្យដួលម៉ូតូបោកក្បាលរងរបួសរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯរថយន្តបានបើករត់គេចបាត់ ចំណែកម៉ូតូរងការខូចខាតធ្ងន់ ហើយបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង៕
មតិយោបល់