កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២ តុលា បន្ទាប់ពីពិធីបុណ្យភ្ជុំត្រូវបានបញ្ចប់ គេឃើញតារាសិល្បៈល្បីៗយ៉ាងច្រើនកុះករបានជួបជុំគ្នាធ្វើបុណ្យ និងចែកទានយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងភរិយាលោកហ៊ុន ម៉ានី ក្នុងវត្តខ្សត់មួយឈ្មោះវត្ត បឹងខ្នារ នៅខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានពិធីចែកថ្នាំពេទ្យ មីកញ្ចប់ សារុង និងគ្រឿងឧបភោគបរិភោគជាច្រើនកញ្ចប់ជូនដល់ចាស់ៗជាពុទ្ធបរិស័ទផងដែរ។
នេះជាសកម្មភាពធ្វើបុណ្យដ៏កម្រ ដែលតារាសិល្បៈបានបង្ហាញការជួបជុំក្រោយពីពិធីបុណ្យភ្ជុំត្រូវបានបញ្ចប់ទៅហើយ។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះក៏មានចំនួនច្រើនទាំងតារាជើងចាស់ និងជើងថ្មី យ៉ាងច្រើនកុះករ ដែលតារាទាំងនោះត្រូវបានគេស្គាល់ថាជាក្រុមតារាល្បីៗមកពីGroup«គ្រួសារតារាកម្ពុជា»។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះរួមមាន កញ្ញា មាស សុខសោភា, អ្នកនាងលី ម៉ារីណា, កញ្ញា ខៀវ សានសាណា, កញ្ញា មាស សម្ផស្ស, អ្នកនាងស៊ុនណារី ម៉ូនីកា, អ្នកនាង ម៉ៅ ស៊ីណាត, អ្នកនាងស្វែង សុជាតា, លោកនាយឃ្លោក, DJ កណ្ដុរ, លោករ៉ូលីន, អ្នកនាងកាតុ, យាយអឿន, យាយយ៉យ, នាយព្រែក, លោកចន អាឡិចហ្សូរ៉ា, កញ្ញាយ៉េយ៉េ, លោកម៉េង ប៉ុនលី, លោកដូដូ(តារាចម្រៀង), លោកគង់ សុធារិទ្ធិ, ស្រី ពៅមុខឈើ លោកចន អាឡិចដាហ្វី, លោកលាង ឧត្តម, លោកឡេង ណាវ៉ាត់ត្រាម្ចាស់ផលិតកម្មGalaxy, លោកគន់ រៀមរតនៈ, លោកអៀង វុត្ថា, លោកស៊ឹម ស៊ីណាត, លោកឃីម រតនៈ, លោកសែម ពិកន, កញ្ញា Mey Zinya និងតារាសិល្បៈជាច្រើនរូបទៀតជាសមាជិកក្នុង ដែលតារាទាំងនោះសុទ្ធតែជាសមាជិករបស់Group«គ្រួសារតារាកម្ពុជា»៕
មតិយោបល់