ព័ត៌មានជាតិ

ក្នុងពេលភ្ជុំបិណ្ឌមនុស្សជាង២០នាក់​ ត្រូវបានសម្លាប់​ បើធៀបឆ្នាំមុនថយចុះជាង១០នាក់

ភ្នំពេញៈ បើតាមប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:លោក ឧត្តមសេនីយ៍ឯក រុណ រ័ត្នវាសនា បានប្រាប់ អង្គភាពសារព័ត៌មាន Post News គ្រោះថ្នាក់ចរារណ៍រយៈពេល ០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី០២តុលា ឆ្នាំ២០១៦នេះ បណ្តាលឲ្យមនុស្សស្លាប់ ២៦នាក់ ក្នុងនោះមានស្រី ០២នាក់ ធៀបនឹងឆ្នាំមុនថយចុះ ១១នាក់។

ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ បើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រយៈពេល ០៤ថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៦លើក ធៀបនឹងឆ្នាំមុនថយ ១៦លើក, ស្លាប់ ២៦នាក់ ធៀបនឹងឆ្នាំមុន ថយចុះ ១១នាក់, របួសធ្ងន់ ៨៥នាក់ ធៀបនឹងឆ្នាំមុន ថយចុះ ១៨នាក់ ចំណែកអ្នករបួសស្រាលមាន ៥២នាក់ ធៀបនឹងឆ្នាំមុនថយចុះ ០៤នាក់។

បើតាមរបាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់គឺដោយសារល្បឿនចំនួន ២២លើក, ស្រវឹង ១១លើក, ប្រជែង ១០លើក, មិនគោរពសិទ្ធិ ៨លើក, មិនប្រកាន់ស្តាំ ៦លើក, បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៤លើក , ងងុយដេក ២លើក និងកត្តាយានយន្ត ៣លើក។

បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ២៤លើក (យប់១៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រីនាក់) រងរបួសធ្ងន់ ៤៣នាក់ ( ស្រី១២នាក់ ) និងរងរបួសស្រាល ២៩នាក់ (ស្រី៨នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៣៩គ្រឿង រួមមាន ម៉ូតូ ចំនួន ៣១គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង , រថយន្តធុនធំ ១គ្រឿង និងថ្មើរជើង ១នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៨លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់១នាក់), ស្រវឹង ៨លើក (ស្លាប់៣នាក់) ,ងងុយដេក ១លើក, មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែង ២លើក, ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤៥នាក់ (យប់២២នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១២លើក និងផ្លូវខេត្ត-ក្រុង ចំនួន ៩លើក , ផ្លូវលំ ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១៨លើក និងរថយន្តធុនតូច ៥លើក, រថយន្តធុនធំ ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិសាត់ ៥លើក របួស៣៨១នាក់ (ស្រី១៥នាក់), កំពត ៣លើក ស្លាប់ ១នាក់ របួស ៥នាក់, តាកែវ ៣លើក ស្លាប់១នាក់ របួស៦នាក់ ,បាត់ដំបង ២លើក ស្លាប់១នាក់ របួស៦នាក់ , ព្រះវិហារ ១លើក ស្លាប់១នាក់ របួស២នាក់ , កែប ១លើក ស្លាប់១នាក់ របួស១នាក់ ភ្នំពេញ ១លើក ស្លាប់១នាក់ និង ខេត្តកណ្តាល ១លើក ស្លាប់១នាក់។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៧០៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០២គ្រឿង និងពិន័យសរុប ចំនួន ៦០១គ្រឿង៕

photo_2016-10-02_19-24-59

photo_2016-10-02_19-25-02

photo_2016-10-02_19-52-17

photo_2016-10-02_19-52-22

photo_2016-10-02_19-52-25

photo_2016-10-02_19-53-03

មតិយោបល់