ព័ត៌មានជាតិ

ជិះម៉ូតូលឿនទាំងស្រវឹង ទៅបុកគោយន្តកន្ត្រៃពីក្រោយ ម្នាក់ស្លាប់ធ្លាយពោះ, ម្នាក់ទៀតបាក់ភ្លៅ

ព្រះវិហារៈ បុរសម្នាក់បានធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់របួសបាក់ភ្លៅ ដោយសារតែជិះម៉ូតូទៅបុកគោយន្តកន្រ្តៃពីក្រោយទាំងស្រវឹង នៅខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ៦៤នៅចំណុចទួលព្រៃកង្ហារភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បង្កឡើងដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ពីខាងក្រោយក្នុងទិសដៅស្របទិសគ្នា។

អ្នកបើកបរម៉ូតូឈ្មោះបឹុម វ៉ាន់ឆៃ (ហៅខ្លី) ភេទប្រុស អាយុ១៨ឆ្នាំ ជានជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប(ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វិន ចន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប របួសភ្លៅខាងស្តាំ ជិះម៉ូតូម៉ាកDream C125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1G.6431 ខូចខាតផ្នែកខាងមុខទាំងស្រុង។

អ្នកបើកបរគោយន្តកន្ត្រៃយមិនស្គាល់អត្តសញាណ (រត់គេចខ្លួន) ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចឲ្យដឹងថា អ្នកបើកបរម៉ូតូបើកលឿនក្នុងស្ថានភាពស្រវឹង។ សពប្រគល់ជូនក្រុមគ្រួសារ, អ្នករបួសត្រូវរថយន្តសង្គ្រោះរបស់ស្រុកស្វាយលើ មកដឹកយកទៅព្យាបាលនៅខេត្តសៀមរាប។ វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់៕

photo_2016-10-02_20-49-50photo_2016-10-02_20-49-54photo_2016-10-02_20-49-57

មតិយោបល់