ព័ត៌មានជាតិ

មន្រ្តីរដ្ឋាភិបាលជំរុញឱ្យអាជា្ញធនិងពលរដ្ឋ ជីកស្រះទឹក ឬស្តាប្រឡាយចាស់ៗឡើងវិញ ខណ:គ្រោះធម្មជាតិ កំពុង កម្រាមកំហែង

កំពង់ធំ: លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកគ្រោះមហ្តរាយ អមដោយមន្ត្រីជំនាញគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រឹកថ្ងៃទី២៧ ខែមេសានេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នឹងបានពាំនាំ ការក្តីបារម្មណ៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកដល់ប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូល ដោយបាន ផ្តល់អំំណោយរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងខេត្តកំពង់ធំ។

ក្រៅពីនោះ បានពាំនាំនូវការព្រួយបារម្មណ៏ជាខ្លាំងពីសម្តេចនិងសុខទុក្ខទៅកាន់ប្រជាជន ជាពិសេសគ្រោះរាំងស្ងួតនេះ ព្រោះវាជាបញ្ហាប្រឈមប៉ុន្តែ សម្តេចប្តេជា្ញ មិនបោះបង់ចោលប្រជាជនណាម្នាក់ឲ្យស្លាប់ដោយសារកង្វះខាតទឹកនេះទេ ។ មួយវិញទៀតបឹងបួរ ប្រឡាយធំៗ មានក៏ពិតមែន ប៉ុន្តែ ប្រជាជន នឹង អាជ្ញាធរគ្រប់ជាន់ថ្នាក់គួររៀបចំ ជីកប្រឡាយ ស្រះ បឹងបួរ បន្ថែម នឹងស្ដារឡើងវិញនៅប្រឡាយចាស់ៗ។

មតិយោបល់