សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូប នៅស្រុកព្រៃនប់…
ព្រះសីហនុ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានអោយដឹងថា បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)
– នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២១ : ០០ នាទី មានករណីឆក់កាបូប០១កើតឡើង នៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងរត់គេចមកតាមផ្លូវជាតិលេខ៤ ពេលទទួលបានព័ត៍មានហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី បានចាត់កម្លាំងធ្វើការស្ទាក់ឃាត់ និងដេញប្រផាប់ចាប់ប្រភីងដល់ចំណុចចំការដូងប្រេង ស្ថិតក្នុងឃុំនៃ ជនសង្ស័យទាំង០២នាក់ ក៏បានផ្តួលម៉ូតូចោលរត់ទៅសំងំលាក់ខ្លួន ក្នុងព្រៃហើយកម្លាំងបានធ្វើការ ហុំព័ន្ធទាំងយប់ លុះវេលាម៉ោង០៧:០០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបប្រទះឃើញជនសង្ស័យរត់លាក់ខ្លួនក្នុងចំការដូងប្រេងក៏បានដេញចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បានតែម្តង។ ដែលជនសង្ស័យទាំង២នេះរួមមាន ៖
១-ឈ្មោះ ឈាង សំណាង ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ(ពិការដៃខាងស្ដាំ)ស្រុកកំណើត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ វ៉ាន សាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានមកស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុដូចគ្នា។
✍️វត្ថុតាងចាប់យករួមមាន៖
ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២៣ ពណ៌ស និងទូរស័ព្ទ១គ្រឿងម៉ាក IPHONE ពណ៌ទឹកប្រាក់។
-បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាងបានប្រគល់ជូនការិយាល័យជំនាញដើម្បីបន្តនិតិវិធី។
មតិយោបល់