តួកគីៈ តាមប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ប៉ូលិសជាង ១២,០០០នាក់ ត្រូវបណ្ដេញចេញពី ការងារក្រោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារបរាជ័យនៅតួកគី កាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
បើតាមមេបញ្ជាការប៉ូលិសតួកគី បាននិយាយថា ភាគច្រើនប៉ូលិសដែលត្រូវបាន បណ្ដេញពីការងារនេះ មានជាង ១២,៨០១ នាក់ ដោយក្នុងនោះ ២,៥៤៣នាក់ ជាមេបញ្ជាការប៉ូលិសថ្នាក់តំបន់ និងប្រមាណជា ២៧០,០០០ នាក់ ជាកងកម្លាំងប៉ូលិស។
គួរបញ្ជាក់ដែរថា បន្ទាប់ពីរដ្ឋប្រហារក្នុងប្រទេសបរាជ័យ មានមនុស្សជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីការងារ នៅក្នុងប្រតិបត្តិការបោសសំអាតរបស់រដ្ឋាភិបាលតួកគី នៅទូទាំងប្រទេស ដោយក្នុងនោះរួមមានទាំងកងទ័ព ប៉ូលិស ចៅក្រម វិស័យរដ្ឋបាល អប់រំ កីឡា សេដ្ឋកិច្ច និង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត៕
មតិយោបល់