ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ ដកហូតថ្នាំញៀនបាន០៧កញ្ចប់

ភ្នំពេញ: កម្លាំងនគរបាលដឹកនាំដោយលោកវរ:សេនីយ៍ទោ វង សាវេត អធិការនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាចែកចាយសារធាតុញៀន បាន ០១នាក់ នៅចំណុចលើស្ពានដែកឆ្លងស្ទឹងភ្នំក្រវាញ ស្ថិតនៅភូមិ បោះពួយ ឃុំលាច បញ្ជូនមកអធិការដ្ឋាននគបាលខណ្ឌឬស្សីកែវ និងដកហូតម្សៅសារធាតុញៀនពណ៌សចំនួន ០៧កញ្ចប់ និងម៉ូតូ ម៉ាកអេសអិលមួយគ្រឿង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះ ហុក សារ៉ាន់ អាយុ ២៤ឆ្នាំ ភេទប្រុស រស់នៅភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

photo_2016-10-04_20-55-12

photo_2016-10-04_20-55-15

photo_2016-10-04_20-55-17

photo_2016-10-04_20-55-19

photo_2016-10-04_20-55-23

មតិយោបល់