ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង៩៖៤៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ P903-F2 ដែលស្ថិតនៅភូមិអង្គខាងកើត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុនៃការដាច់ភ្លើងនៅតំបន់ខាងលើថា បណ្តាលមកពីឆេះក្រចាប់ប៉ុងខ្នែងបំបែកខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខណ្ឌពោធិ៍សែនជ័យ គ្មានចរន្តអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ននៅពេលនេះ។
យ៉ាងណា អគ្គិសនីកម្ពុជា ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយផងដែរ៕
មតិយោបល់