បរទេសៈ ការងូតទឹកក្តៅ មិនត្រឹមតែអាចដុតបំផ្លាញ់កាឡូរីប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយ ឬការពារជំងឺទឹកនោមផ្អែមប្រភេទទី២ថែមទៀត។
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអង់គ្លេស បានធ្វើការសិក្សាប្រៀបធៀបការដុតបំផ្លាញ់កាឡូរីតាមរយៈការងូតទឹកធម្មតា និងងូតទឹកក្តៅ ដែលបាញ់ចេញពីក្បាលរុំម៉ាណេបានរកឃើញថា ការងូតទឹកក្តៅឧណ្ឌៗអាចដុតបំផ្លាញ់ចំនួន ១២៦កាឡូរី គឺស្មើនឹងការដើររយៈពេល ៣០នាទី។
ក្រៅពីកាត់បន្ថយកាឡូរី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការងូតទឹកក្តៅអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមច្រើនជាងការជិះកង់ទៅទៀត។
លោកបណ្ឌិត Faulkner បានមានប្រសាសន៍ថា «ការងូតទឹកក្តៅជាញឹកញាប់កម្រិតជាតិស្ករក្នុងឈាមទាបជាងអ្នកដែលធ្វើលំហាត់ប្រាណ»។ នេះជាដំណឹងល្អសម្រាប់អ្នកដែលទទួលរងពីជំងឺទឹកនោមផ្អែមប្រភេទទី២ ឬអ្នកដែលកំពុងព្យាយាមទប់ស្កាត់ជំងឺនេះ។
អ្នកជំងឺគួរតែងូតទឹកក្តៅយ៉ាងហោចណាស់ ៥ដងក្នុងមួយសប្តាហ៍ ហើយងូតទឹកម្តងឲ្យបាន ២០ ទៅ ៣០នាទី នឹងអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ពោលគឺ ១៣% ក្នុងរយៈពេល ៣សប្តាហ៍។
លោកបណ្ឌិត Faulkner បានបង្ហាញទៀតថា “ការងូតទឹកក្តៅមិនត្រឹមតែអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ សូម្បីតែកម្រិតអាំងស៊ុយលីន ក៏អាចគ្រប់គ្រងបានយ៉ាងល្អដែរ”។
ការសិក្សានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺ ព្រោះវាអាចជាមូលដ្ឋានសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម៕
មតិយោបល់