ព័ត៌មានជាតិ

រថយន្តដឹកឈើ២គ្រឿងនិងមនុស្ស៧នាក់ ត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបាន

ត្បូងឃ្មុំៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកមេមត់ បានបើកប្រតិបត្តិការណ៍​បង្ក្រាប​រថយន្តដឹកឈើល្មើសច្បាប់ចំនួន២គ្រឿង និងធ្វើការឃាត់ខ្លួនមនុស្ស៧នាក់ ។ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលគ្មានលិខិតអនុញ្ញាតិពីជំនាញរដ្ឋបាលព្រៃឈើ ត្រូវបានធ្វើការបង្ក្រាបគឺម៉ាកសាំយ៉ុង ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-9561 និងរថយន្ត១គ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-1674 ស៊េរីឆ្នាំ២០០២ ដឹកឈើ​ប្រភេទឈើសក្រំ ឈើកកោះ និងឈើត្រសេក ប្រមាណជាង២ម៉ែត្រគូប ជាមួយគ្នានេះដែរមនុស្ស៧នាក់ត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ ស៊ុន ហាង ភេទប្រុស អាយុ៣៤ឆ្នាំ ។ទី២.ឈ្មោះ ក្រូច យ៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ ។ ទី៣.ឈ្មោះ រ៉េន រិន ហៅកឹម ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី៤.​ឈ្មោះគូន មាន ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៥.ឈ្មោះ រៀប ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី៦.ឈ្មោះ ម៉ី ឡី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៧.​ឈ្មោះ មិល ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ។

បច្ចុប្បន្ន រថយន្តដឹកឈើល្មើសច្បាប់ និងមនុស្ស៧នាក់ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅមូលដ្ឋានអាវុធហត្ថស្រុកមេមត់ ដើម្បីប្រគល់ឲ្យកម្លាំងជំនាញ​កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

បង្ក្រាបឈើ បង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើ

មតិយោបល់