ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌចំការមន ចាប់ខ្លួនជនសង្ស័យ ០៣នាក់ និងថ្នាំញៀនតូចធំ ១០កញ្ចប់

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌចម្ការមន បានចាប់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមទាំងថ្នាំញៀនចំនួន ១០កញ្ចប់ ក្នុងនោះ ០៩កញ្ចប់តូច និង០១កញ្ចប់ធំ នៅខាងក្រោមក្រុមហ៊ុនធ្យូង ក្នុងសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ចំនុចម្តុំច្រមុះជ្រូកក្បាលថ្នល់ ច្រកឌឿងហែមភូមិ១២ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។

ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថខណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ វិសាល ២០ឆ្នាំ ប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤០២ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ដកហូតថ្នាំញៀនក្រាមពណ៌ស ២កញ្ចប់។ ក្រោយការសាកសួរនៅវេលាម៉ោង៥និង១០នាទី កម្លាំងអហខណ្ឌបានសហការជាមួយជំនាញការិយាល័យគ្រឿងញៀនអហភពចុះទៅឆែកឆេរផ្ទះជួលមួយកន្លែងក្រោយក្រុមហ៊ុនQBចំនុចភូមិ៥ ផ្លូវមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះអៀង សុខឌី ៣២ឆ្នាំ ប្រុស កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ១៣០៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងឈ្មោះគង់ សុធារ៉ា ១៦ឆ្នាំ ប្រុស កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

ក្រោយការឆែកឆេរកម្លាំងយើងបានដកហូតថ្នាំញៀន ក្រាមពណ៌ស ៩កញ្ចប់តូច ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ រួមនឹងម៉ូតូ ២គ្រឿងម៉ាក Suzuki viva ពណ៌ខ្មៅ ស៊េរី២០១៤ស្លាកលេខ ភ្នំពេញ 1AN-0246 និង Honda C125 ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ភ្នំពេញ 1AV-6619។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់នៅអាវុធហត្ថខណ្ឌ និងសុំការអនុញ្ញាតិពីមេបញ្ជាការបញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ៕

//youtu.be/yMd5W8NtXP8

photo_2016-10-05_21-01-42

photo_2016-10-05_21-01-45

photo_2016-10-05_21-01-47

photo_2016-10-05_21-01-49

photo_2016-10-05_21-01-51

photo_2016-10-05_21-01-54

មតិយោបល់