តារាស្រីដែលហ៊ានទទួលថតឈុតស្រាត ឌុច លីដា បានអះអាងថា វិស័យសិល្បៈខ្មែរ ចង់ឲ្យរីកលូតលាស់ទៅមុខ ទាល់តែយើងហ៊ានលះបង់ ។
ថ្លែងក្នុងពិធីសម្ពោធភាពយន្ត «នារីវេទមន្ត» នៅផ្សារទំនើបអ៊ីអន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ឌុច លីដា តារាស្រីទី១ ហ៊ានទទួលយកឈុតស្រាត បានធ្វើការបដិសេធឆ្លើយម្តងហើយម្តងទៀត ដោយជំរុញឲ្យអ្នកអ្នកកាសែត និងទស្សនិកជនចូលមើលខ្លួនឯងថា ពិតជាស្រាត ឬយ៉ាងណា?
ភាពយន្ត «នារីវេទមន្ត» នេះជាភាពយន្តមួយ ដែលបង្កប់នូវការថតឈុតស្រាត របស់ ឌុច លីដា ដែលជាប្រធានបទមួយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មណ៍ ដោយចង់ដឹង ចង់ឃើញពីលទ្ធផលចុងក្រោយ ខណៈដែលមានការផ្ទុះរិះគន់ថា នាងកំពុងបំពានទំនៀមទំលាប់ខ្មែរ។
ឌុច លីដា ថា «នៅពេលដែលខ្ញុំថតឈុតនេះ ខ្ញុំជឿថាមានការិះគន់ ប៉ុន្តែដូចគ្នានេះដែរ ក៏មានការគាំទ្រសម្រាប់នាងខ្ញុំ ហើយអ្នកគាំទ្រក៏គាត់ដឹងដែរថា វិស័យសិល្បៈខ្មែរ ដើម្បីចង់ឲ្យរីករាលដាល ទៅមុខ ដោយការងារខ្លះយើងហ៊ានលះបង់ ទាំងចិត្តទាំងកាយ» ។
តារាស្រីខាងលើ បានធ្វើការបញ្ជាក់ថា យើងធ្វើវាដូចមែនទែន តែវាមិនមែន មែនទែននោះទេ ដោយធ្វើវាជាលក្ខណៈសិល្បៈ មិនមែនធ្វើវាក្នុងន័យអាសអាភាសនោះទេ។
នេះអាចធ្វើការសន្និដ្ឋានថា ឌុច លីដា មិនបានស្រាតនោះទេ ក្នុងភាពយន្ត «នារីវេទមន្ត» ខណៈដែលប្រភពច្បាស់ការកន្លងទៅបានបញ្ជាក់ថា ឈុតនោះបានប្រើប្រាស់តួជំនួស និងបច្ចេកទេសតែប៉ុណ្ណោះ៕
មតិយោបល់