ភ្នំពេញៈ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារមានពលរដ្ឋមួយគ្រួសារ បាននាំគ្នាស្រែកទ្រហ៊ោយំ និងសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមួយរូបបានសម្រេចឱ្យជនជាប់ចោទ រួចផុតពីបទចោទប្រកាន់ និងមិនតម្រូវឲ្យសងជំងឺចិត្តជនរងគ្រោះ។
លោកស្រី សេង សុភា និងស្វាមី ជាមួយកូនប្រុសស្រី បានស្រែកខ្លាំងៗ លាយឡំ និងដំណក់ទឹកភ្នែកផង ព្រោះតែលោកស្រីយល់ថា សេចក្តីសម្រេចរបស់លោកចៅក្រម លី សុខឡេង មិនបានផ្តល់យុត្តិធម៌ចំពោះលោកស្រីដែលជាជនរងគ្រោះទាល់តែសោះ។
លោកស្រីបានបញ្ជាក់ថា លោកស្រីបានជួលផ្ទះពីឈ្មោះ ម៉ាក់ សី ភេទប្រុស រយៈពេល៥ឆ្នាំដើម្បីបើកអាហារដ្ឋាន ក្រោយជួលបានត្រឹមតែ២ឆ្នាំ ឈ្មោះ ម៉ាក់ សី បានជួសជុលផ្ទះផ្នែកខាងលើ និងចង់ឈប់ជួលផ្ទះនោះឱ្យលោកស្រីបន្តទៀត ទើបបង្កឲ្យមានជម្លោះរហូតឈ្មោះ ម៉ាក់ សី ច្រានលោកស្រីទម្លាក់ពីលើផ្ទះ បណ្តាលឲ្យយមានរបួសស្មាមនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥៕
https://youtu.be/Mov41xQlmPU
មតិយោបល់