ព័ត៌មានជាតិ

JCI ប្រកួតប្រជែង ពានរង្វាន់សហគ្រិនវ័យក្មេង កម្ពុជា ប្រចាំឆ្នាំ២០១៦

ភ្នំពេញ: សភា យុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI) សាខាមេគង្គ សហការណ៍ ជាមួយនឹង សមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំពិធីបើកសម្ពោធ កម្មវិធីប្រកួតប្រជែង ពានរង្វាន់ សហគ្រិនវ័យក្មេង កម្ពុជា (YEAC) ឆ្នាំ២០១៦ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

យោងតាមលិខិតអញ្ជើញ អ្នកកាសែតចូលរួមរបស់ JCI នៅថ្ងៃទី២៧ មេសា ថា “ ការប្រកួតប្រជែង ពានរង្វាន់ សហគ្រិនវ័យក្មេង កម្ពុជា នេះ ធ្វើឡើងក្នុងគោលបំណង ទទួលស្គាល់ និងលើកទឹកចិត្ត ដល់បណ្តារសហគ្រិនវ័យក្មេងកម្ពុជា មានឱកាសចូលរួម បង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យ ជាលក្ខណ:ថ្នាក់ជាតិ “។

JCI បានឱ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតប្រជែងនេះ ក៏លើកកម្ពស់ឲ្យ សហគ្រិនកម្ពុជា ត្រៀមខ្លួន ក្នុងការដណ្តើមយក ពានរង្វាន់ ផ្សេងទៀត លើកឆាកអន្តរជាតិ។ លើសពីនេះ សហគ្រិន នឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយ ចូលរួមចំណែក ក្នុងការអភិឌ្ឍសេដ្ឋកិច្ចកម្ពុជា ផងដែរ។

សម្រាប់លក្ខខណ្ឌ នៃការប្រកួតប្រជែង បេក្ខជន ត្រូមានលក្ខណ:សម្បត្តិដូចជា៖ អាយុចាប់ពី១៨ ដល់ ៤៥ឆ្នាំ អាជីវកម្មត្រូវបង្កើតដំបូងនៅកម្ពុជា និងមានភាគហ៊ុន យ៉ាងតិច ចំនួន ៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ អាជីវកម្ម ត្រូវចុះបញ្ជីការត្រឹមត្រូវ តាមច្បាប់ និងមានដំណើរការ យ៉ាងតិច ២ឆ្នាំ អាជីវកម្ម ត្រូវមានបុគ្គលិកអចិន្រ្តៃយ៍ យ៉ាងតិច ៥នាក់ សហគ្រិនអាជីវកម្ម មិនត្រូវបានពាក់ព័ន្ធ ជាមួយ គណកម្មការជ្រើសរើស និងក្រុមអ្នករៀបចំកម្មវិធី មិនត្រូវជាប់ពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ និង ស្រ្តី ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងការដាក់ពាក្យ ផងដែរ៕

photo_2016-04-27_18-06-51

មតិយោបល់