កំពង់ស្ពឺៈ អគ្គិភ័យមួយបានឆាបឆេះរោងចិញ្ចឹមមាន់មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងចិញ្ចឹមមាន់ខាងលើមានឈ្មោះ ខឹម ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងមានប្រពន្ធឈ្មោះ សុខ ស្រីលី ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយរោងនេះមានទំហំ៨ ម៉ែត្រ គុណ៥០ម៉ែត្រ ធ្វើអំពីឈើ ដោយដំបូលមានប្រក់ស្បូវ ស័ង្កសី បណ្តាលឲ្យឆាបឆេះរោងមាន់អស់ទាំងស្រុង , ម៉ាស៊ីនភ្លើង១គ្រឿង និងងាប់មាន់ចំនួន ១,០០០ ក្បាលឯណោះ៕
មតិយោបល់