អាមេរិកៈ យោងតាមការស្រាវជ្រាវថ្មីបានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ Facebook បានចំណាយពេលវេលាផ្ទាល់ខ្លួនកាន់តែច្រើនក្នុងការលេង Facebook ជាងការអានសៀវភៅ និងច្រើនជាងការទាក់ទងគ្នាដោយផ្ទាល់។
យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ក្នុងចំណោមមនុស្សអាយុចន្លោះ ១៨-៣៥ឆ្នាំ បានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការលេង Facebook ច្រើនជាង ៣ម៉ោង ហើយអ្វីដែលសំខាន់នោះគឺថា ពួកគេបានបង្ហោះនូវសារជាច្រើនដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួន ដូច្នេះហើយទើបក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភ ព្រោះថាការចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនច្រើនពេកតាមរយៈបណ្ដាញសង្គមអាចជះផលអាក្រក់ដល់ខ្លួនឯងដោយមិនដឹងខ្លួន។
New Media and Society ជាស្ថាប័នស្រាវជ្រាវ និងជាអ្នកបង្ហាញទិន្នន័យខាងលើ បានបញ្ជាក់ថា ជាមធ្យម មនុស្សម្នាក់អាចចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការលេង Facebook រហូតដល់ជិត ៣ម៉ោង បើទោះបីជាអ្នកទាំងនោះមិនបានបង្ហោះសារក្ដី ប៉ុន្តែពួកគេបានចូលឆែកមើល Profiles អ្នកផ្សេង ឬទាញចុះ ទាញឡើង៕

មតិយោបល់